Calendar 2010 file pdf
សូមចុច Calendar2010x ដើម្បីមើល និង Download។
Click Calendar2010x to see or download.
Add comment ខែ វិច្ឆិកា 28, 2009
Super Joke Super Happy
សូមស្វាគមន៍មិត្តយុវវ័យ និងប្រិយមិត្តរបស់ខ្មែរសម្រាប់ខ្មែរ។ នាពេលនេះ ប្លុកគេហទំព័រថ្មីមួយទៀត គឺ SuperJoke.wordpress.com បានបង្ហាញខ្លួនហើ្យ។ ប្លុកនេះ និងប្រមូលផ្ដុំរឿងកំប្លែងខ្លីៗ ដែលផ្ដល់នូវភាពសប្បាយរីករាយ និងរំសាយទុក្ខកង្វល់ពីក្នុងដួងចិត្តមិត្តយុវវ័យ ឱ្យសប្បាយទៅតាមរឿងកំប្លែង។ ដូច្នេះ សូមចូលរួមទស្សនាដោយសេចក្ដីសោមន្សរីករាយ។
Add comment ខែ វិច្ឆិកា 20, 2009
កម្មវិធីរៀនវាយយូនីកូដខ្មែរ
កម្មវិធីរៀនវាយយូនីកូដខ្មែរនេះ បានបញ្ចូលនូវហ្គេមកម្សាន្តចំនួន៣ សម្រាប់ការរៀន វាយអក្សរយូនីកូដខ្មែរ។ រួមគ្នាប្រើប្រាស់យូនីកូដខ្មែរ ដូចជាចូលរួមអភិវឌ្ឍន៍វិសេសកុំព្យូទ័រ នៅស្រុកខ្មែរ។
ដកស្រង់ពីផ្ទាំងគេហទំព័រ http://www.pancambodia.info/
1 comment ខែ វិច្ឆិកា 13, 2009
កម្មវិធីផ្សាយល្បីមួយចំនួន
យើងខ្ញុំសូមបង្ហាញជូននូវកម្មវិធីផ្សាយល្បីៗមួយចំនួន របស់ស្ថានីយ៍ទូរទស្សន៍ខ្មែរ សម្រាប់កម្សាន្ត និងអប់រំ។ យើងខ្ញុំសូមខន្ដីអភ័យទោសជាមួយមុន ចំពោះកំហុសឆ្គង និងសូមចូលរួមកែសម្រួល។
+ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ទទក លេខ៧
- កម្មវិធី ខ្ញុំ និង អ្នក ជាកម្មវិធីល្បងប្រាជ្ញាដែលទាក់ទងពី វប្បធម៌ខ្មែរ ជាពិសេសនូវកំណាព្យខ្មែរយើង ដែលបានឆ្លុះបញ្ចាំងឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង បានឮ និងសិក្សាស្វែងយល់ឱ្យច្បាស់នូវអ្វីដែលខ្មែរមាន។ កម្មវិធីនេះមិនត្រឹមតែអប់រំប៉ុណ្ណោះទេ តែបានផ្ដល់នូវភាពសប្បាយរីករាយ ជាមួយតារាកំប្លែងល្បីនានានៅក្នុងប្រទេសកម្ពុជា។ សូមទស្សនាលើកញ្ចក់ទូរទស្សន៍ទទក រៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង……នាទី។ (ច្រើនទៀត…)
Add comment ខែ វិច្ឆិកា 4, 2009
វេលាផ្សាយខ្សែភាពយន្តភាគខ្មែរ
ដើម្បីជាការងាយស្រួល ស្វែងរកម៉ោងផ្សាយខ្សែភាពយន្តភាគខ្មែរ តាមកញ្ចក់ទូរទស្សន៍នានា ខ្មែសម្រាប់ខ្មែរ សូមធ្វើការសង្ខេបខ្លី។
+ រឿង ជើងមេឃសម្បថ ម៉ោង ១៩.៣០នាទី ដល់ម៉ោង ២០.៣០នាទី ថ្ងៃអង្គារ-ពុធ ប៉ុស្ដិ៍អប្សរាលេខ១១
+ រឿង សង្គ្រាមស្នេហ៍ ម៉ោង ១៩.៣០នាទី ដល់ម៉ោង ២០.៣០នាទី ថ្ងៃចន្ទ-អង្គារ-ពុធ ប៉ុស្ដិ៍លេខ៣
+ រឿង ភូមិខ្ញុំស្រស់ឆើតឆាយ ម៉ោង ២០.៣០នាទី ដល់ម៉ោង ២១.៣០នាទី ថ្ងៃចន្ទ-អង្គារ-ពុធ ប៉ុស្ដិ៍បាយ័ន
+ រឿង ខ្លែងដាច់ខ្សែ ម៉ោង ១៣.៣០នាទី ដល់ម៉ោង ១៤.០០នាទី ថ្ងៃចន្ទ-អង្គារ-ពុធ ប៉ុស្ដិ៍CTN
+ រឿង ឧត្ដមភរិយា ម៉ោង ១៩.៣០នាទីដល់ម៉ោង ២០.៣០នាទី ថ្ងៃចន្ទ-អង្គារ-ពុធ ប៉ុស្ដិ៍CTN
+ រឿង បេសកកម្មតន្ត្រី ម៉ោង ១៨.៣០នាទី ដល់ម៉ោង ១៩.០០នាទី ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ ប៉ុស្ដិ៍លេខ៥ និង ម៉ោង ១៦.៣០នាទី ដល់ម៉ោង ១៧.០០ ថ្ងៃសុក្រ ប៉ុស្ដិ៍CTN
Add comment ខែ វិច្ឆិកា 4, 2009
ខ្សែភាពយន្តភាគខ្មែរតាមកញ្ចក់ទូរទស្សន៍
នាពេលឥឡូវនេះ ខ្សែភាពយន្តភាគខ្មែរ តាមកញ្ចក់ទូរទស្ស ន៍កំពុងតែរីកចម្រើនឡើងជាលំដាប់។ ដូចនេះ ខ្មែរសម្រាប់ខ្មែរ សូមដាក់បង្ហាញជូនពីអត្តបទខ្លីៗ ទាក់ទងនិងខ្សែភាពយន្តថ្មីៗ ចុងក្រោយទាំងនោះ។
- រឿង បេសកកម្មតន្ត្រី ជាខ្សែភាពយន្តភាគបែបអប់រំថ្មី ដែលទើបដាក់បញ្ចាំងចាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៩ រៀងរាល់ថ្ងៃ ចន្ទ-អង្គារ-ពុធ-ព្រហស្បតិ៍ វេលាម៉ោង ១៨.៣០នាទី ដល់ម៉ោង ១៩.០០នាទី តាមកញ្ចក់ទូរទស្សន៍ខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ និងរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ១៦.៣០ ដល់ម៉ោង១៧.០០ តាមបណ្ដាញទូរទស្សន៍កម្ពុជា CTN។ សូមទស្សនាខ្សែភាពយន្តភាគថ្មីនេះ ដើម្បីចូលរួមលើកស្ទួយខ្សែភាពយន្តភាគខ្មែរឱ្យបានច្រើន។ (ខ្សែភាពយន្តភាគថ្មី កំពុងផ្សាយ )
- រឿង ឧត្តមភរិយា ជាខ្សែភាពយន្តភាគថ្មីទើបតែដាក់បញ្ចាំងលើ បណ្ដាញទូរទស្សន៍កម្ពុជា CTN បន្ទាប់ពីរឿង ខ្ញុំជាអ្នកនរណា… ជារៀងរាល់ថ្ងៃ ចន្ទ-អង្គារ-ពុធ វេលាម៉ោង ១៩.៣០នាទី ដល់ម៉ោង ២០.៣០នាទី និពន្ធដោយ អ្នកស្រី ពាន់ ភួងបុប្ផា និង វ៉ា អារុណ។ (ខ្សែភាពយន្តភាគថ្មី កំពុងផ្សាយ )
1 comment ខែ វិច្ឆិកា 4, 2009
ទំព័រហ្គេមកម្សាន្ត
តើលោកអ្នកចង់កម្សាន្តជាមួយហ្គេមតាមអនលានដែរឬទេ?
បើលោកអ្នកចង់កម្សាន្តសូមចុចត្រង់នេះ៖ ហ្គេមកម្សាន្ត
Add comment ខែ មីនា 31, 2009
វចនានុក្រមខ្មែរសម្ដេចជួនណាត កំណែថ្មី២.០
you have to download it with MS.Net frame work but if u have tried to use it before with Buddhist Institute Khmer Dictionary V1.0, So you don’t have to setup it again !
1 comment ខែ មិថុនា 7, 2009












